អ្នក​ជំងឺ​កូវីដ-១៩​ជាង២០​នាក់​បាន​ស្លាប់​ និង​អ្នក​ឆ្លង​ថ្មី​មាន​ជាង​៦០០​នាក់

ក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបន្ទាន់លើអ្នកជំងឺកូវីដម្នាក់ នៅមន្ទីរពេទ្យខេត្តកោះកុង ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរពេទ្យខេត្តកោះកុង)

កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជាង ៦០០នាក់បន្ថែមទៀត ខណៈ​អ្នកជំងឺជាង​ ២០​​នាក់​ទៀត បាន​ស្លាប់​ដោយជំងឺនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន២២នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៦៣៨​នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន១១៣នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន៤៧៩នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១០៦ ៦១៩នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៩៩ ១៣៤នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ១៧៦​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៨ ៣២៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ