រដ្ឋ​មន្រ្តី​​ការ​បរទេស​​ចិន​៖​ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អាហ្វហ្គា​នីស្ថាន​ត្រូវ​តែ​បញ្ចប់

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ថ្លែងក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅឯវិមានប្រធានាធិបតី នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (Yonhap via REUTERS)

រដ្ឋមន្រ្តី​ការបរទេស​ចិន និងជាទីប្រឹក្សារដ្ឋ​ លោក វ៉ាង យី (Wang Yi) បានលើកឡើងថា ការ​ដាក់ទណ្ឌកម្មឬ​ការរឹតត្បិតនានាដោយ​ឯកតោភាគី​លើអា​ហ្វហ្គានីស្ថាន​ គួរតែត្រូវបានដក​ចេញ​ឱ្យ​បានឆាប់​តាម​ដែល​អាច​ធ្វើទៅបាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ក្រសួងការបរទេសចិន បានឱ្យ​​ដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយដកស្រង់សម្តីរដ្ឋមន្រ្តី​ការបរទេសរបស់ខ្លួននៅក្នុងកិច្ចប្រជុំ​រដ្ឋមន្រ្តីការបរទេស G20 ស្តីពី «អាហ្វហ្គានីស្ថាន» ដែលធ្វើឡើងតាម​រយៈ​ប្រព័ន្ធ​វីដេអូ​កាល​ពី​ថ្ងៃ​ពុធ​ថា ទណ្ឌកម្មសេដ្ឋកិច្ចនានា​លើអាហ្វហ្គានីស្ថានត្រូវតែបញ្ចប់។

លោក វ៉ាង យី បន្តថា ទុនបម្រុង​​អន្តរជាតិ (Foreign Exchange Reserves) របស់អាហ្វហ្គានីស្ថាន ជាទ្រ​ព្យសម្បត្តិ​ជាតិ​ដែលគួរតែជារបស់ប្រជាជននៃប្រទេស​នេះ និង​ត្រូវបានប្រើប្រាស់ដោយ​ប្រជាជនរបស់​ខ្លួន ដោយ​មិន​ត្រូវ​យក​មក​ដើម្បីដា​ក់​សម្ពាធ​នយោបាយ​លើ​អាហ្វហ្គានីស្ថានឡើយ។

គួរបញ្ជាក់ថា ចិន កាលពីពេលកន្លងទៅ ក៏ធ្លាប់បានលើកឡើងដែរ​ថា ពិភពលោក​គួរតែគាំទ្រដល់ប្រទេស​អាហ្វហ្គានីស្ថាន មិនមែនដាក់សម្ពាធបន្ថែមទៀតនោះទេ។

ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យក្រុមតាលីបង់មួយរូបបានថ្លែងថា ប្រទេសចិនបានដើរ​តួនាទីស្ថាបនា​ក្នុង​ការ​លើក​កម្ពស់សន្តិភាពនិងការផ្សះផ្សានៅអាហ្វហ្គានីស្ថាន ហើយពួកគេស្វាគមន៍ចិនជានិច្ចក្នុងការរួមចំណែកក្នុងការកសាងឡើងវិញរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ