វ៉ាក់សាំង​កូវីដ-១៩​ចំនួន​​៣​លាន​​ដូស​​ទៀត​បាន​​ដឹក​មក​ដល់​​កម្ពុជា​នៅ​ថ្ងៃ​នេះ

នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន៣លានដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកមកដល់ប្រទេសកម្ពុជាហើយ ដោយវ៉ាក់សាំងដែលកម្ពុជាបានបញ្ជាទិញមកនៅពេលនេះ គឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ៦ឆ្នាំ ទៅ១២ឆ្នាំ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ​​ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន៣លាន​ដូសបន្ថែម​ទៀតដែល​ជា​ការបញ្ជាទិញរបស់រាជរដ្ឋាភិបាល​កម្ពុជានោះ បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ហើយនៅព្រឹក​ថ្ងៃសុក្រនេះ។

យោងតាម​បណ្តាញសង្គម​ហ្វេស​ប៊ុក​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាវ៉ាក់សាំង​ដែល​​កម្ពុជា បាន​​បញ្ជា​​ទិញ​មក​នេះ គឺ​​សម្រាប់​​បម្រើ​ដល់​​ការ​​ចាក់​ជូន​កុមារ​អាយុ៦ឆ្នាំទៅ១២ឆ្នាំ។ លោក​បន្ត​ថា នៅ​ចុង​ខែ​នេះ ក៏នឹងមានវ៉ាក់សាំងមកដល់ប្រមាណ៣លានដូសបន្ថែមទៀត។

លោកថា៖ «ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺមានសារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​មានអង្គ​បដិបក្ខរឹងមាំ​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាត់​បន្ថយ​អត្រា​ស្លាប់ដោយ​សារ​ឥទ្ធិពល​មេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ»។

យោងតាមរបាយការណ៍របស់​ក្រសួងសុខាភិបាល គិត​ត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១​ រដ្ឋាភិបាលបាន​ចាក់​វ៉ាក់សាំង​ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំង​ប្រទេស​ស​រុបចំនួន១២ ៨២៣ ៨៦៨នាក់ ក្នុងនោះមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចំនួន៩ ៨៦១ ៩៨៥នាក់ កុមារអាយុចាប់ពី១២ឆ្នាំដល់១៨ឆ្នាំ ចំនួន១ ៧៤៤ ៩៤៧នាក់ និងកុមារអាយុ​ចាប់ពី៦ឆ្នាំ​ដល់​១២ឆ្នាំ ចំនួន១ ២១៦ ៩៣៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ