អង់គ្លេស​គ្រោង​ពង្រឹង​ទំនាក់​ទំនង​ការពារ​ជាតិ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ជាមួយ​ជប៉ុន

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace ពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga ក្នុងកិច្ចប្រជុំមួយនៅឯគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្រ្តីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ (Franck Robichon/Pool via REUTERS)

ចក្រភពអង់គ្លេស បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ខ្លួននឹងចាប់ផ្តើមការចរចាជាផ្លូវការនានាជាមួយ​ជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងការពារជាតិរបស់ពួកគេ ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរការផ្តោតជាយុទ្ធសាស្ត្ររបស់ប្រទេសនេះឆ្ពោះទៅកាន់តំប​ន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីរដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace ដែលបានលើកឡើងថា កិច្ចពិភាក្សាទាំងនេះនឹងស្វែងរកការបង្កើតលក្ខខណ្ឌសម្រាប់ «កម្មវិធីចូលរួមការពារជាតិចម្រុះនិងកាន់តែស៊ីជម្រៅជាងមុន» ព្រមទាំងលក្ខខណ្ឌសម្រាប់​មន្រ្តីយោធាអង់គ្លេសនិងជប៉ុន ក្នុងការធ្វើសកម្មភាពនៅក្នុងប្រទេសទាំងពីរទៅវិញទៅមកផងដែរ។

រដ្ឋមន្រ្តីក្រសួងការពារជាតិរូបនេះបានបន្តថា កិច្ចចរចាជាមួយជប៉ុននឹងបង្ហាញជាសញ្ញាយ៉ាងច្បាស់លាស់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការគាំទ្រដល់សណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស កាលពីសប្តាហ៍មុន ក៏បានចូលរួមជាមួយសហរដ្ឋអាមេរិកនិងអូស្ត្រាលី​ នៅក្នុងសម្ព័ន្ធភាពសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មីមួយ​ដែលនឹងផ្តល់ឱ្យអូស្ត្រាលីនូវបច្ចេកវិទ្យានិងសមត្ថភាពក្នុងការដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ