សេត​វិមាន៖​ សង្គ្រាម​នឹង​កើត​ឡើង​ប្រសិន​បើ​អាមេរិក​រក្សា​កងទ័ព​របស់​ខ្លួន​នៅ​អាហ្វហ្គា​នីស្ថាន

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki ថ្លែងក្នុងពេលធ្វើសន្និសីទកាសែតនៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។ (REUTERS/Elizabeth Frantz)

អ្នក​នាំពាក្យ​សេតវិមាន ​លោក​ស្រី ​Jen Psaki បានថ្លែងកាលពីថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិក​អាច​ប្រឈមនឹង​សង្គ្រាម​ជាមួយ​ពួកតាលីបង់ ប្រសិនបើខ្លួនបន្តរក្សាកងទ័ពរបស់ខ្លួន​ដែល​មានចំនួន២ ៥០០នាក់នៅអាហ្វហ្គានីស្ថាន។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីអ្នក​នាំពាក្យ​សេតវិមានរូបនេះដែលបានលើកឡើងថា​ ប្រសិនបើសហរដ្ឋអាមេរិកបន្តទុកកងទ័ពរបស់ខ្លួនឱ្យនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីកាល​កំណត់នៃការដកទ័ពរបស់ប្រធានាធិបតី ​លោក ​Joe Biden នៅថ្ងៃទី៣១ ខែសីហានោះ អាមេរិក​អាចនឹងមានសង្គ្រាមជាមួយពួកតាលីបង់ជាក់ជាមិនខាន។

គួរបញ្ជាក់ថា ក្រុមតាលីបង់ កាលពីពេលកន្លងទៅ ក៏ធ្លាប់បានប្រកាសពីការបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីកងកម្លាំងរបស់ពួកគេបានចូលទៅគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាននៅក្នុងរដ្ឋធានីកាប៊ុល ខណៈកងទ័ពអាមេរិកបានចាកចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ