ហ្សកហ្ស៊ី រៀបចំ​ការ​បោះឆ្នោត​ក្នុង​ស្រុក​បន្ទាប់​ពី​ចាប់​ខ្លួន​អតីត​ប្រធានា​ធិបតី

អតីតប្រធានាធិបតីហ្សកហ្ស៊ី លោក មីឆីល សាកាកាវីលី (Mikheil Saakashvili) ដែលត្រូវបានឃុំខ្លួនបន្ទាប់ពីវិលត្រលប់មកប្រទេសវិញ ត្រូវបានមន្ត្រីប៉ូលិសអមដំណើរនៅពេលដែលគាត់មកដល់ពន្ធនាគារនៅទីក្រុងរូស្តាវី (Rustavi) រដ្ឋហ្សកហ្ស៊ី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។ (Georgian Interior Ministry/Handout via REUTERS)

ប្រទេសហ្សកហ្ស៊ី (Georgia) បានរៀបចំការបោះឆ្នោតក្នុងស្រុកកាលពីថ្ងៃសៅរ៍កន្លងទៅ ពោលគឺធ្វើឡើងក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីការចាប់ខ្លួនអតីតប្រធានាធិបតី និងជាអ្នកនយោបាយបក្សប្រឆាំង លោក Mikheil Saakashvili។

ការបោះឆ្នោតនៅក្នុងប្រទេសដែលមានប្រជាជនប្រមាណជា៣,៩លាននាក់នេះ ត្រូវបានធ្វើឡើងស្របពេលដែលខ្លួនមានវិបត្តិនយោបាយអស់រយៈពេលជាច្រើនខែដែលបានផ្ទុះឡើង បន្ទាប់ពីការបោះឆ្នោតសភាកាលពីឆ្នាំមុន ដែលបានបង្កឱ្យគណបក្សប្រឆាំងធ្វើពហិការមិនចូលសភា។

គួរបញ្ជាក់ថា លោក Mikheil Saakashvili ដែលបានចាកចេញពីហ្សកហ្ស៊ីក្នុងឆ្នាំ២០១៣ ហើយត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំដោយកំបាំងមុខ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ បន្ទាប់ពីលោកបានវិលត្រឡប់មកកាន់ប្រទេសវិញ ហើយអំពាវនាវឱ្យអ្នកគាំទ្ររបស់លោកបោះឆ្នោតឱ្យគណបក្សប្រឆាំង។

ទាក់ទិននឹងករណីនេះ​ ប្រធានាធិបតីហ្សកហ្ស៊ី លោកស្រី Salome Zourabichvili បានថ្លែងឱ្យដឹងបន្ទាប់ពីការចាប់ខ្លួននេះថា លោកស្រីនឹងមិនលើកលែងទោសឱ្យលោក Mikheil Saakashvili ជាដាច់ខាត និងបានចោទប្រកាន់លោកថាមានចេតនាព្យាយាមធ្វើឱ្យប្រទេសមានអស្ថិរភាព។

ទោះជាយ៉ាងណា មេធាវីរបស់លោក Mikheil Saakashvili បានចាត់ទុកការចាប់ខ្លួននេះ កាលពីថ្ងៃសុក្រថាជា «ការឃុំខ្លួនដែលធ្វើឡើងក្រោមហេតុផលនយោបាយ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ