កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជិត២៣០នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈអ្នកជំងឺជាង១០នាក់ទៀតបានស្លាប់ដោយជំងឺនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន១២នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន២២៨នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន៣នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន៤៨៥នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១១៣ ៧០៣នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១០៥ ៣៥០នាក់ អ្នកស្លាប់កើនដល់ចំនួន២ ៤១៨នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩ ១៣៦នាក់៕












