ច្បាប់​ថ្មី​របស់​ហុងកុង​អាច​នឹង​កំណត់​គោលដៅ​ក្នុង​ការ​ចាត់​វិធានការ​លើ​អ្នក​សារ​ព័ត៌មាន

បុរសម្នាក់កាន់ទូរសព្ទថតអក្សរដែលបិទលើកញ្ចក់ទ្វារហាងមួយកន្លែងក្នុងក្រុងហុងកុង។ (A24 News)

អ្នកសារព័ត៌មានមួយចំនួននៅតៃវ៉ាន់ បានលើកឡើងពីច្បាប់ថ្មីដែលកំណត់គោលដៅលើអ្នកសារព័ត៌មាននិងអ្នកនយោបាយនៅក្នុងប្រទេស។

ទាក់ទិននឹងករណីនេះ អ្នកសារព័ត៌មានមួយរូប​នៃស្ថាប័ន Flow HK លោក Tsang Chi-ho បានពន្យល់​ថា រដ្ឋាភិបាលបរទេសនឹងចាត់វិធានការតាមអំពើចិត្តទៅលើអ្នកសារព័ត៌មាននានា តាមរយៈច្បាប់ថ្មី ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដើម្បីដោះស្រាយព័ត៌មានមិនពិត ការនិយាយខុសពីការពិត និងព័ត៌មានប្រតិដ្ឋដូចដែលរដ្ឋាភិបាលបានអះអាង។

សមាជិកក្រុមប្រឹក្សាភិបាលមកពីស្ថាប័ននេះ លោក Xiang Min-yin បានឱ្យដឹងផងដែរថា តាមរយៈការផ្ដោតលើអ្នកសារព័ត៌មាន ឬអ្នកដែលផ្ដួចផ្ដើមគំនិតនយោបាយប្រឆាំងនឹងរដ្ឋាភិបាលបរទេស រដ្ឋាភិបាលទាំងនោះនឹងចាត់ទុកថាពួកគេកំពុងផ្សព្វផ្សាយព័ត៌មានមិនពិត ហើយនឹងចាត់វិធានការប្រឆាំងនឹងពួកគេតាមច្បាប់ថ្មីទាំងនេះ។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន A24 News អតីតអ្នកកាសែតហុងកុងដែលនិរទេសខ្លួនទៅកាន់កោះតៃវ៉ាន់ លោក Tsang Chi-ho ថ្លែងថា៖ «មុនការតវ៉ាប្រឆាំងនឹងច្បាប់បត្យាប័ននៅហុងកុង ប្រជាជន ជាពិសេសមន្រ្តីមានការព្រួយបារម្ភអំពីព័ត៌មានក្លែងក្លាយ ប៉ុន្តែចាប់តាំងពីការតវ៉ាបានផ្ទុះឡើងមក មន្រ្តីជារឿយៗបានលើកឡើងពីព័ត៌មានក្លែងក្លាយ ហើយនិយាយថា “ហេតុអ្វីបានជាហុងកុងក្លាយជាទីតាំងដែលមានអំពើហិង្សាបែបនេះ? ហេតុអ្វីបានជាមនុស្សជាច្រើនចេញមកតវ៉ា?” ខណៈដែលពួកគេទាំងអស់បានទម្លាក់កំហុសលើព័ត៌មានក្លែងក្លាយដែលបង្កឱ្យកើតមានឡើងនូវសកម្មភាពទាំងនេះ»។

អ្នកកាសែតរូបនេះបន្តថា៖ «ឧទាហរណ៍ចម្បងមួយនៅហុងកុង គឺអំឡុងការតវ៉ាប្រឆាំងនឹង​ច្បាប់បត្យាប័ន សាធារណជនទទួលបានពាក្យចចាមអារ៉ាមថា មនុស្សត្រូវបានសម្លាប់នៅស្ថានីយ Prince Edward។ ព័ត៌មានបានផ្សព្វផ្សាយថា មនុស្សអាចនឹងត្រូវបានសម្លាប់ [ដោយប៉ូលិស] នៅស្ថានីយ អាជ្ញាធរបិទស្ថានីយ និងអ្នកសារព័ត៌មានមិនអាចចូលទៅកាន់ស្ថានីយបានជាដើម។ ដូច្នេះ ពាក្យចចាមអារ៉ាមមាននៅជុំវិញយើង ហើយនៅពេលដែលច្បាប់សន្តិសុខជាតិ [National Security Act] ត្រូវបានអនុម័ត ឧទាហរណ៍មួយដែលពួកគេបានលើកឡើង គឺព័ត៌មានមិនពិត នៅក្នុងឧបទ្ទវហេតុដែលកើតឡើងនៅស្ថានីយ ហើយពួកគេប្ដេជ្ញាដាក់ទណ្ឌកម្មលើព័ត៌មានមិនពិតយ៉ាងធ្ងន់ធ្ងរ»។

ជាមួយគ្នានេះ នាយក​​​​អង្គការ​អ្នក​កាសែតគ្មានព្រំដែនប្រចាំ​តំបន់​អាស៊ី​ខាងកើត​ លោក​ Cedric Alviani បានឱ្យដឹងផងដែរថា៖ «ជាការពិត នៅហុងកុង ថៃ ម៉ាឡេស៊ី សិង្ហបុរី និងចិន យើងមិននិយាយអំពីព័ត៌មានមិនពិតដែលប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនោះទេ ប៉ុន្តែអំពីរបបផ្ដាច់ការដែលប្រើពាក្យព័ត៌មានក្លែងក្លាយ ដើម្បីព្យាយាមស្វែងរកព័ត៌មានពិត»។

លោក Xiang Min-yin បានបញ្ជាក់ឱ្យដឹងដែរថា៖ «រឿងតែមួយគត់ដែលខ្ញុំដឹងច្បាស់ បន្ទាប់ពីច្បាប់ស្តីពីព័ត៌មានក្លែងក្លាយនេះត្រូវបានអនុម័តនោះ គឺវានឹងផ្ដោតលើអ្នកសារព័ត៌មានឬអ្នកដែលធ្វើសកម្មភាពនយោបាយប្រឆាំងរដ្ឋាភិបាល​បរទេស ខណៈដែលរដ្ឋាភិបាលទាំងនោះនឹងសម្រេចថាពួកគេផ្សាយព័ត៌មានមិនពិតភ្លាមៗ ហើយនឹងចាត់វិធានការប្រឆាំងនឹងពួកគេដោយយោងទៅតាមច្បាប់ថ្មីទាំងនេះ។ វាគឺជាអ្វីដែលខ្ញុំគិតថានឹងអាចកើតឡើងបាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ