លោក​ Rodrigo Duterte​ សាទរ​អ្នក​កាសែត​ហ្វីលីពីន​មួយរូប​ដែល​ឈ្នះ​ពាន​រង្វាន់​ណូបែល

អ្នកកាសែតហ្វីលីពីន និងជានាយកប្រតិបត្តិនៃស្ថាប័នសារព័ត៌មាន Rappler លោកស្រី ម៉ារីយ៉ា រ៉េសា (Maria Ressa) ផ្តល់បទសម្ភាសន៍នៅទីក្រុងតាហ្គីក (Taguig) ទីក្រុងមេត្រូម៉ានីល (Metro Manila) ប្រទេសហ្វីលីពីន ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។ (REUTERS/Eloisa Lopez)

ការិយាល័យរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃចន្ទម្សិលមិញ បានអប​អរ​សាទរ​ដល់​អ្នក​កាសែត​មួយ​រូប អ្នក​ស្រី Maria Ressa ដែលបានឈ្នះពាន​រង្វាន់​ណូបែល​សន្តិភាព និងបានចាត់ទុកថានេះជាជ័យជម្នះមួយ​របស់ស្ត្រីជនជាតិហ្វីលីពីន។

អ្នកស្រី Maria Ressa បានបង្កើតគេហទំព័រព័ត៌មាន Rappler ដោយជួបប្រទះនឹងបញ្ហាប្រឈមផ្នែកច្បាប់ជាច្រើននៅក្នុងតុលាការ ទាក់ទងនឹងព័ត៌មានរបស់ខ្លួនអំពីសង្គ្រាមប្រឆាំង​គ្រឿងញៀនក្រោម​ការដឹកនាំរបស់លោក Rodrigo Duterte និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់​រដ្ឋាភិបាល ដើម្បីកំណត់គោលដៅប្រឆាំង។

លោក Rodrigo Duterte ក៏​ធ្លាប់​បាន​ចាត់ទុកគេហទំព័រព័ត៌មាន Rappler ថា​ជាការផ្សាយព័ត៌មានក្លែងក្លាយ និង​ជាឧបករណ៍របស់ទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ CIA ខណៈដែលអ្នកស្រី Maria Ressa បានច្រានចោលការលើកឡើងនេះ។

ទាក់ទងនឹងសំណួរថា តើសារអ្វីដែលអ្នកស្រី Maria Ressa ចង់ផ្ញើទៅកាន់លោក Rodrigo Duterte នោះ? អ្នកស្រីបានថ្លែង​​ថា ខ្លួនចង់ជំរុញឱ្យប្រធានាធិបតីរូបនេះឈប់បន្តវិធីសាស្រ្តដែលនាំឱ្យ​មាន​ការបែងចែកតទៅទៀត។

ជាមួយគ្នានេះដែរ អ្នកស្រី​ក៏​ចង់​ចែក​រំលែក​ពាន​​រង្វាន់​​សន្តិភាពនេះជាមួយអ្នកកាសែតរុស្ស៊ី លោក Dmitry Muratov ដែលហ៊ានរាយការណ៍ពីអំពើពុករលួយនិងភាពអយុត្តិធម៌​នៅក្នុងប្រទេសផងដែរ។

គួរបញ្ជាក់ថា ពានរង្វាន់ដែលស្ត្រីអ្នកសារព័ត៌មានហ្វីលីពីន​រូបនេះទទួលបាន គឺជាពាន​រង្វាន់​ណូបែល​​សន្តិភាពលើកដំបូង​សម្រាប់ប្រទេសហ្វីលីពីន និងជាលើកដំបូងសម្រាប់អ្នកសារព័ត៌មានចាប់តាំង​ពីឆ្នាំ១៩៣៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ