នាវា​ផ្ទុក​យន្តហោះ​ថ្មី​របស់​ចក្រភព​អង់គ្លេស​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​សិង្ហបុរី

វា​ផ្ទុក​យន្តហោះថ្មីរបស់ចក្រភព​អង់គ្លេស HMS Queen Elizabeth។ (Reuters)

នាវា​ផ្ទុក​យន្តហោះថ្មីរបស់ចក្រភព​អង់គ្លេស HMS Queen Elizabeth បានឈប់សំចតនៅសិង្ហបុរី កាលពីថ្ងៃចន្ទម្សិលមិញ ដែលជាផ្នែកមួយនៃការបញ្ជាក់ពីអំណាចរបស់ខ្លួន​សារជាថ្មី​នៅទូ​ទាំងពិភព​លោក និង​បង្កើន​វត្តមាន​យោធារ​បស់ខ្លួន​នៅក្នុងតំបន់អាស៊ី ស្របពេលដែលមានការកើនឡើង​នៃការប្រកួតប្រជែងក្នុងចំណោមប្រទេសមហាអំណាចនានា។

ទាក់ទិននឹងសកម្មភាពនេះ មេបញ្ជាការ​នាវាផ្ទុក​យន្តហោះ លោក Steve Moorhouse បានប្រាប់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters ឱ្យដឹងថា៖ «ដំណើរទស្សនកិច្ចនាវា​ផ្ទុក​យន្តហោះរបស់យើងនាពេលថ្មីៗនេះ បានគូស​បញ្ជាក់​ពី​សារៈ​សំខា​ន់នៃឥណ្ឌូប៉ាស៊ីហ្វិក និងគោលបំណងរបស់ចក្រភពអង់គ្លេសក្នុងការបង្កើនវត្តមានឱ្យបានកាន់តែច្រើនបន្ថែម​ទៀតនៅក្នុងតំបន់»។

សិង្ហបុរី គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាង៤០ ដែល​នាវា​ផ្ទុក​យន្តហោះនេះមានវត្តមាន តាម​រយៈដំណើរទស្សនកិច្ចឬការធ្វើសមយុទ្ធយោធារួមគ្នា។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលអង់គ្លេស។

ចក្រភពអង់គ្លេសបច្ចុប្បន្ននេះមាននាវាផ្ទុកយន្តហោះចំនួនពីរគ្រឿង បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក​ដែលមានចំនួន១១ ខណៈដែលនាវា​ Queen Elizabeth របស់ខ្លួន​ មានតម្លៃ៤ ០០០លាន​ដុល្លារនេះ គឺជានាវាចម្បាំងដ៏ធំបំផុតដែលត្រូវបានសាង​សង់​ដោយយោធា​អង់​គ្លេស។

នាវា​ផ្ទុក​យន្តហោះនេះបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនកាលពីខែមុន ដែល​ជាការបង្ហាញនៃការ​ចាប់​ផ្តើម​នូវ​វត្តមាន​យោធា​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​តំបន់​ ស្របពេលដែលសហរដ្ឋអាមេរិក អង់​គ្លេស និង​អូស្ត្រាលី បានព្រមព្រៀងលើកិច្ចព្រមព្រៀង​ការពារ​ជាតិ​ (AUKUS)។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដាក់ពង្រាយនាវាឆ្មាំសមុទ្រនៅ​ទូទាំង​សមុទ្រ​ចិន​ខាង​ត្បូង និងបានសាងសង់កោះជាមួយនឹងប្រព័ន្ធមីស៊ីល ក្នុងគោលបំណងដើម្បីទាមទារយកការគ្រប់គ្រងទឹកដីដ៏ធំ ខណៈដែលសកម្មភាពនេះត្រូវបានចាត់ទុកដោយអន្តរជាតិថាជារឿងមិនត្រឹមត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ