វិស្វករ​ទ័ព​ជើងទឹក​អាមេរិក​មួយរូប​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លក់​ព័ត៌មាន​សម្ងាត់​ទាក់ទង​នឹង​នាវា​មុជទឹក

នាវាមុជទឹករបស់សហរដ្ឋអាមេរិក។ (ផ្ដល់ឱ្យ)

វិស្វករផ្នែក​នុយក្លេអ៊ែរនៅ​ក្នុង​កង​ទ័ព​ជើង​ទឹក​​អាមេរិកមួយ​រូប​និង​ភរិយា​របស់​ខ្លួន ត្រូវបាន​ចោទប្រកាន់​ ពី​បទ «លក់​​ព័ត៌​មាន​សម្ងាត់​ទាក់ទង​នឹង​នាវាមុជទឹក​» និងត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធអាមេរិក (FBI)។

យោងតាមក្រសួង​យុត្តិធម៌​អាមេរិក បានឱ្យដឹងថា លោក Jonathan Toebbe ត្រូវបានរកឃើញថាបាន​ផ្ញើ​កញ្ចប់មួយដែល​មានទិន្នន័យ​លាក់​ការណ៍​ឱ្យទៅរដ្ឋាភិបាល​បរទេស​មួយ​កាលពីឆ្នាំ២០២០កន្លង​ទៅ។

ក្រោយមក​ទៀត លោក​បាន​ចាប់​ផ្ដើម​លក់ព័ត៌មានឱ្យទៅ​ភ្នាក់ងារ FBI លាក់អត្តសញ្ញាណមួយរូបដែល​ទូទាត់ជារូបិយ​បណ្ណឌីជីថល Crypto សរុបចំនួន១០​ម៉ឺន​ដុល្លារ។

ឯកសារតុលាការបានបញ្ជាក់ថា ព័ត៌មាន​សម្ងាត់​ស្តីពី​ការ​សាងសង់​ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ​របស់​​នាវា​មុជ​ទឹក​មួយ​ផ្នែក​ ត្រូវបានវិស្វករ​ទ័ពជើង​ទឹកអាមេរិករូប​នេះ​ដាក់លាក់​នៅ​ក្នុង​កាត SD និង​​បង្កប់​នៅ​ក្នុង​នំប៉័ងដាក់​សាច់ និងមួយផ្នែកទៀតដាក់​នៅ​ក្នុង​ប្រអប់​ស្ករកៅស៊ូ រួច​​យក​ទៅ​រដ្ឋ​វើជីញ៉ាខាងលិច (West Virginia)។

អាជ្ញាធរបានបន្ថែមថា ប្ដីប្រពន្ធទាំងពីរនាក់នេះត្រូវបានចាប់ខ្លួនអំឡុងពេលដែលពួកគេ​ធ្វើសកម្ម​ភាព​ដាក់​កញ្ចប់​ព័ត៌​មាន​​សម្ងាត់​​​ក្នុង​រដ្ឋ​វើជីញ៉ាខាងលិច ខណៈដែលពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីការរំលោភ​បំពាន​ច្បាប់ថាមពល​អាតូមិក (Atomic Energy Act)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ