អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​មាន​ជិត​៣០០​នាក់​ ខណៈ​អ្នក​ស្លាប់​មាន​ជាង​១០​នាក់

សកម្មភាពដុតកម្ទេចសំណល់រឹងសំរាមដែលបន្សល់ពីការប្រើប្រាស់នៅមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលកូវីដ-១៩ នៅការដ្ឋានឡដុតសំណល់រឹងសំរាមមួយកន្លែង​ស្ថិត​នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ​ ក្រុងកែប​ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Ministry of Environment)

កម្ពុជាបានរកឃើញករណីឆ្លងជំងឺ​កូវីដ-១៩ថ្មី ចំនួនជិត៣០០​នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈ​អ្នកជំងឺជាង​១០​​​នាក់​​ទៀតបាន​ស្លាប់​ដោយជំងឺនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី​១៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់​ដោយជំងឺ​កូវីដ-១៩ កាល​ពីថ្ងៃម្សិល​មិញ ​មាន​ចំនួន១៥នាក់​​បន្ថែម​ទៀត និង​ករណីឆ្លងថ្មី​មានចំនួន២៧២​នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន២៥នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន៤៩៤នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធ​នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១៥ ៦០៧​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួ១០៩ ២៩៦​នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ៥៥៩​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ២៦១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ