អ្នក​ជំងឺ​២៤​នាក់​ទៀត​ស្លាប់​ដោយ​កូវីដ-១៩​​ខណៈ​ឆ្លង​ថ្មី​ជាង​២០០​នាក់

ក្រុមគ្រូពេទ្យរៀបចំសពបុរសម្នាក់អាយុ៦០ឆ្នាំដែលមានជំងឺប្រចាំកាយផង រស់នៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១ ក្រោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)

កម្ពុជានៅតែបន្តរកឃើញអ្នកជំងឺកូវីដ-១៩ ស្លាប់​ដោយ​វីរុសមួយនេះ ក្នុងចំនួនជាង២០នាក់រយៈពេល៤ថ្ងៃជាប់ៗគ្នាមកហើយ ចាប់តាំងពីថ្ងៃទី១៤ខែតុលាមក ​​ ​​​ធ្វើឱ្យចំនួនអ្នកស្លាប់សរុប​កើនឡើងជាង២ ៦០០នាក់ ខណៈ​ឆ្លងថ្មីមានជាង២០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង១១៦ ០០០​នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន២៤នាក់បន្ថែមទៀត ហើយករណីឆ្លងថ្មីមានចំនួន២៥៨នាក់ ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន ៤០៥នាក់ផងដែរ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១៦ ៦៦៤នាក់ ក្នុងនោះ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន ១១០ ៨៧០ នាក់ និងអ្នកស្លាប់សរុប ២៦៥៨នាក់។ ដោយឡែក​ ករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ១៩ ៣៤៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ