ជន​ចំណាក​ស្រុក​ប្រមូល​ផ្ដុំ​គ្នា​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ប្រទេស​កូឡុំប៊ី ដើម្បី​ទៅ​កាន់​ប្រទេសទី៣

ជនចំណាកស្រុក​​ដែលភាគច្រើនមកពីប្រទេសហៃទី និងវ៉េណេស៊ុយអេឡា កំពុងតែកកកុញ​នៅទីក្រុង​ឆ្នេរ​សមុទ្រ Necocli ភាគខាងជើងប្រទេសកូឡុំប៊ី ខណៈដែលពួកគេរង់ចាំការដឹកជញ្ជូនតាមទូក​ឆ្ពោះទៅ​កាន់​ព្រៃ​​តំបន់ Darien Gap ក្នុងប្រទេសប៉ាណាម៉ា ដើម្បីបន្តដំណើរទៅកាន់ប្រទេសម៉ិកស៊ិក និងអាមេរិក។ (Reuters)

ជនចំណាកស្រុក​​ដែលភាគច្រើនមកពីប្រទេសហៃទី និងវ៉េណេស៊ុយអេឡា កំពុងតែកកកុញ​នៅទីក្រុង​ឆ្នេរ​សមុទ្រ Necocli ភាគខាងជើងប្រទេសកូឡុំប៊ី ខណៈដែលពួកគេរង់ចាំការដឹកជញ្ជូនតាមទូក​ឆ្ពោះទៅ​កាន់​ព្រៃ​​តំបន់ Darien Gap ក្នុងប្រទេសប៉ាណាម៉ា ដើម្បីបន្តដំណើរទៅកាន់ប្រទេសម៉ិកស៊ិក និងអាមេរិក។

ការប៉ុនប៉ងក្នុងការបន្តដំណើររបស់ជនចំណាកស្រុក តាមរយៈការជិះទូកដោយខុសច្បាប់ និង​មានមនុស្ស​ច្រើន​កក​កុញ​នេះ ក៏ត្រូវបានចាត់ទុកថា​ជាសកម្មភាពប្រកបដោយគ្រោះថ្នាក់មួយផងដែរ។

នៅពេលដែល​ពួកគេ​ចាក​ចេញ​ពី​តំបន់​ឆ្នេរ​សមុទ្រ​ ប្រទេស​កូឡុំប៊ី ពួកគេត្រូវធ្វើដំណើរទៅកាន់​តំបន់ Darien Gap ដែលជាតំបន់ព្រៃតភ្ជាប់ប្រទេសកូឡុំប៊ី និងប៉ាណាម៉ា និងជាកន្លែងដែលពួកគេត្រូវដើរ​ជាច្រើនគីឡូម៉ែត្រ។

ទាក់ទិននឹងករណីនេះ ជនចំណាកស្រុកហៃទីមួយរូប លោក Wilson Michel បានប្រាប់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters ឱ្យដឹងថា៖ «ប្រសិនបើជាស្ថានភាពព្រៃ​តំបន់ Darien Gap មានគ្រោះថ្នាក់ នោះយើងមិនអាចដើរបានលឿននោះទេ។ ខ្ញុំដឹងថា តាមរយៈការអត់ធ្មត់ ខ្ញុំនឹងទៅដល់គោលដៅដោយគ្មានបញ្ហា»។

គួរបញ្ជាក់ថា ជនចំណាកស្រុករាប់ពាន់នាក់បានធ្វើដំណើរឆ្លងកាត់ទីក្រុង Necocli ជារៀងរាល់ឆ្នាំ ខណៈដែលការបិទព្រំដែនដោយសារករណីជំងឺរាតត្បាតកូវីដ-១៩ ក៏បានបង្កជាការរាំងស្ទះមួយចំនួនដល់ការធ្វើដំណើររបស់ក្រុមមនុស្សទាំងនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ