ទឹកជំនន់​និង​ការ​រអិល​បាក់ដី​បាន​ឆក់​យក​ជីវិត​មនុស្ស​៣​នាក់​នៅ​វៀតណាម

តំបន់មានហានិភ័យខ្លាំងពីទឹកជំនន់ ត្រូវបានដាក់បម្រាមចេញចូល នៅតំបន់មួយនៃប្រទេសវៀតណាម។ (REUTERS / VTV)

យ៉ាងហោចណាស់ មនុស្ស៣​នាក់បានស្លាប់បាត់បង់ជីវិត ដោយសារករណីគ្រោះទឹកជំនន់និងការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្ដាហ៍កន្លទៅ នៅខេត្តភាគខាងជើង និងភាគកណ្ដាលប្រទេសវៀតណាម។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ VTV កាលពីថ្ងៃចន្ទម្សិលមិញនេះ។

ប្រភពដដែលបន្តថា មនុស្ស៣​នាក់ផ្សេងទៀតក៏ត្រូវបានរាយការណ៍ថាបាត់ខ្លួននៅក្នុងគ្រោះធម្មជាតិនេះផងដែរ។

ទាក់ទិននឹងករណីនេះ អាជ្ញាធរក៏បានឱ្យដឹងផងដែរថា ផ្ទះសម្បែងជាង១ ០០០ខ្នង នៅខេត្ត Quang Binh ត្រូវបានជន់លិច ហើយប្រជាជនត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈដែលភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករថានឹងបន្តកើតឡើងបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ