ប៉ូលិស​អ៊ីតាលី​ប្រើប្រាស់​កាណុង​បាញ់​ទឹក​បំបែក​ការ​តវ៉ា​ប្រឆាំង​នឹង​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ-១៩

កាណុងបាញ់ទឹកត្រូវបានដឹកឆ្លងកាត់ទីក្រុង Via del Corso ខណៈដែលក្រុមបាតុករតវ៉ាប្រឆាំងនឹងការដាក់ឱ្យប្រើប្រាស់ “Green Pass” របស់រដ្ឋាភិបាល នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។ (REUTERS/Remo Casilli)

ប៉ូលិសអ៊ីតាលី នៅថ្ងៃចន្ទម្សិលមិញនេះ បានសម្រេចប្រើប្រាស់កាណុង​បាញ់​ទឹក ដើម្បីព្យាយាមបំបែកក្រុមអ្នកតវ៉ារាប់រយនាក់ដែលបានធ្វើបាតុកម្មប្រឆាំងនឹង​បណ្ណ​ចាក់វ៉ាក់សាំង​កូវីដ-១៩ ឬ​​ហៅ​ថា​ ហ្គ្រីនផាស​ (Green Pass) នៅខាងក្រៅច្រកចូលកំពង់ផែ Trieste។

រដ្ឋាភិបាលអ៊ីតាលី កាលពីថ្ងៃទី​១៥ ខែតុលាកន្លងទៅ បានសម្រេចអនុវត្តប្រព័ន្ធ​ប្រើប្រាស់ប​ណ្ណ​វ៉ាក់សាំង​កូវីដ-១៩ (Green Pass) ដោយតម្រូវឱ្យបុគ្គលិកកម្មករទាំងអស់មានបណ្ណនេះ ដែលជាការបញ្ជាក់ថា ពួកគេបានចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩រួចរាល់​។

ទាក់ទិននឹងករណីនេះ ក្រុមកម្មករកំពង់ផែទាំងឡាយបានប្រមូលផ្ដុំគ្នានៅខាងក្រៅទីតាំងកំពង់ផែ Trieste គិតចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាលខ្លួន ខណៈដែលពួកគេលើកឡើងថា វាជាការរំលោភសិទ្ធិមនុស្សរបស់ពួកគេ។

ជាមួយគ្នានេះ កាណុង​បាញ់​ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ក៏ត្រូវបានប្រើប្រាស់ដោយប៉ូលិសក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបំបែកក្រុមបាតុករដែលមានបំណងធ្វើដំណើរឆ្ពោះទៅកាន់កណ្ដាលទីក្រុងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ