អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​ស្ថិត​ក្នុង​រង្វង់​ជាង​១០០​នាក់ និង​អ្នក​ស្លាប់​មាន​ជិត​១០​នាក់

ក្រុមអ្នកជំនាញសុខាភិបាលធ្វើការយកសំណាកអាជីវករនិងប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

កម្ពុជាបានរកឃើញករណីឆ្លងជំងឺ​កូវីដ-១៩ថ្មី ចំនួនជាង១០០​នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈ​អ្នកជំងឺជិត​១០​​​នាក់​​ទៀតបាន​ស្លាប់​ដោយជំងឺនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់​ដោយជំងឺ​កូវីដ-១៩ កាល​ពីថ្ងៃម្សិល​មិញ ​មាន​ចំនួន៨នាក់​​ ក្នុងនោះមាន៥នាក់មិនបានចាក់វ៉ាក់សាំង និង​ករណីឆ្លងថ្មី​មានចំនួន១១២​នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន១០នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន២៦៣នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ​​​​អង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១៨ ០០០​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៣ ៥២៧​នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ៧៥១​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ៥៤៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ