រដ្ឋសភា​ទទួល​យក​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ថវិកាជាតិ​មក​ពិនិត្យ​សិក្សា​នៅ​ថ្ងៃ​នេះ

ទិដ្ឋភាពនៅពីមុខរដ្ឋសភាកម្ពុជា កាលពីពេលកន្លងទៅ។

គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បានទទួលយកសេចក្ដីព្រាងច្បាប់ស្តីពី «ថវិកាជាតិ ឆ្នាំ២០២២» មកពិនិត្យសិក្សា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។

យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានៅព្រឹកមិញនេះ បានអនុម័តទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យនិងសិក្សា ក្នុងនោះរួមមាន សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន​ស្ដីពី​ការ​ពង្រឹង​យន្ត​ការ​ដោះ​ស្រាយវិវាទ, សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និងសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។

យោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ រដ្ឋាភិបាល​​គ្រោង​​ចំណាយ​​ថវិ​កា​ប្រមាណជា៨,៥​ពាន់​​លានដុល្លារ កើនឡើង​៨,៤% បើធៀបនឹងគម្រោង​ច្បាប់​​ថវិកា​​ឆ្នាំ​២០២១​។​ នៅក្នុងគម្រោងថវិកាជាតិឆ្នាំ២០២២នេះ កម្ពុជាគ្រោងខ្ចីពីបរទេសនិងដៃគូអភិវឌ្ឍន៍ចំនួន១ ៦០០លាន SDR ដែលស្មើនឹងជាង២ ២៦០លានដុល្លារអាមេរិក។

សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃសុក្រសប្ដាហ៍មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ