៩ខែ​ឆ្នាំ​២០២១ គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​មនុស្ស​ជាង​១​ពាន់​នាក់​ស្លាប់

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តធុនធំមួយរអិលថយក្រោយមកបុករថយន្ត៥គ្រឿងផ្សេងទៀត ចំណុចខាងលើស្ពានព្រែកសំរោងត្រើយខាងលិច លើផ្លូវលេខ១១៥ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។ (អគ្គសង្នការនគរបាលជាតិ)

គ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ខែ ឆ្នាំ២០២១នេះ បានបណ្ដាលឱ្យមនុស្សជាង១ ០០០​នាក់​ស្លាប់ និង​ជាង២ ០០០​នាក់រង​របួស​ធ្ងន់​និង​ស្រាល​។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់​ថា ក្នុង​ចំណោម​គ្រោះថ្នាក់​ចរាចរណ៍​​ចំនួន១ ៨៨៨លើក ​នៅទូទាំង​ប្រទេស បាន​បណ្ដាលឱ្យ​​មានអ្នកស្លាប់ចំនួន១ ០៥៨នាក់ របួសធ្ងន់ចំនួន១ ៥៦០​នាក់ និងរបួសស្រាលចំនួន១ ០២៩​នាក់។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី មឹន មាណវី បានបង្ហាញក្ដីបារម្ភ​តាមរយៈកម្មវិធី «វឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន» កាលពីថ្ងៃ​ទី២៧ ខែ​តុលានេះថា ក្នុងពេលដែលកម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ហើយនោះ កម្ពុជាក៏ប្រឈមនឹងការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ​ថែមទៀត ដោយសារគ្រោះថ្នាក់ចរាចរណ៍។

បើតាមលោកស្រី គ្រោះថ្នាក់ចរាចរណ៍គិតជាមធ្យមមានអ្នកស្លាប់ចំនួន៣,៨នាក់នៅក្នុងមួយថ្ងៃៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ