អ្នកជំងឺ៧នាក់ទៀតបានស្លាប់ដោយវីរុសកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងជាង២៧០០នាក់ ខណៈអ្នកឆ្លងថ្មីមានជិត១០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង១១០ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន៧នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៩៥នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន ១៩៣នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១១ ៨ ៥២២នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន ១១៤ ៧២៧នាក់ និងអ្នកស្លាប់សរុប ២ ៧៨៨នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប ១៩ ៦២៥នាក់៕









