លោក កឹម សុខា ដាក់លក់​ផ្ទះ​ដែល​ស្នាក់នៅ​សព្វថ្ងៃ​ក្នុង​ខណ្ឌទួលគោក​តម្លៃ​ជាង​២លានដុល្លារ

លោក កឹម សុខា និងគេហដ្ឋានរបស់លោកនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រធានអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា សម្រេចចិត្តលក់ផ្ទះរបស់លោក​ដែល​ស្នាក់នៅ​សព្វ​ថ្ងៃ ស្ថិត​​នៅ​​ក្នុ​​ងខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងតម្លៃជាង២លានដុល្លារអាមេរិក ខណៈរូបលោក​​កំពុង​​ត្រូវ​​​ហ៊ុម​​​​ព័ន្ធក្នុង​សំណុំរឿងពីបទ «ក្បត់ជាតិ» នៅ​តុលាការនៅឡើយ។

គេហទំព័រអចលនទ្រព្យមួយបាន​ដាក់រូបម៉ូដផ្ទះជាប្រភេទវីឡា ស្ថិតក្នុង​ខណ្ឌទួលគោក ​លក់​ក្នុងតម្លៃ២លាន​៤សែន​​ដុល្លារ​​អា​​មេរិក ដែលវីឡានេះត្រូវគេ​ស្គាល់ថា​ជាវីឡា​​របស់លោក កឹម សុខា។

បុគ្គលិករបស់សេវាកម្មអចលនទ្រព្យដែលមានឈ្មោះថា «Century 21 Advanced Property For Sale» ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់​ វីអូឌី នៅថ្ងៃចន្ទនេះថា ខ្លួន​​មិនអាចផ្ដល់ព័ត៌មានលម្អិតអំពីទិន្នន័យទាំងនេះបានទេ ដោយត្រូវរក្សាការសម្ងាត់សម្រា​​ប់​​​អតិថិជនរបស់ខ្លួន។

ប្រភពបន្តថា៖​ «អធ្យាស្រ័យបង ទាក់ទងជាមួយព័ត៌មានហ្នឹង ខ្ញុំអត់ទាន់ហ៊ាននិយាយប្រាប់ប​ង​​បាន​​ឡើយទេ ចាំច្បាស់សិនបង បានអាចជម្រាបបាន​​។ តែខាងក្រុមហ៊ុនពិតជា​​បានទទួលប្លង់​​ពី​​ម្ចាស់​ដើ​ម្បី​​បានសិទ្ធិផុសលក់»។

ប៉ុន្តែ​ប្រភពស្និទ្ធបំផុតរបស់​អតីត​​ប្រធាន​​​គណ​​បក្សសង្រ្គោះជាតិ ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អះអាងថា ​​វីឡាដែលបានប្រកាសលក់តាមគេហទំព័រនេះ គឺពិត​ជាវី​​ឡា​​របស់លោក កឹម សុខា ដែល​​ត្រូវ​​ដាក់​​លក់​​មែន។ បើទោះជាបែបណា ប្រភពអះអាងថា គេមិនបាន​​ដឹ​​ងថាតើមូលហេតុអ្វី បានជាវីឡានេះត្រូវដាក់លក់យ៉ាងដូច្នេះឡើយ។

ព័ត៌មានលម្អិត សូមរង់ចាំទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធីព័ត៌មានរបស់ ​វីអូឌី នៅម៉ោង៧យប់​នេះ។

ព័ត៌មានអាប់ដេតចុងក្រោយ៖ UPDATE៖ លោក កឹម សុខា ដាក់លក់​ផ្ទះ​ដែល​ស្នាក់នៅ​សព្វថ្ងៃ​ក្នុង​ខណ្ឌទួលគោក​តម្លៃ​ជាង​២លានដុល្លារ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ