សំឡេង​ផ្ទុះ​ដោយ​ស្នូរ​កាំភ្លើង​ត្រូវ​បាន​លាន់​ឮ​ជិត​មន្ទីរពេទ្យ​យោធា​មួយ​ក្នុង​ក្រុងកាប៊ុល

រថយន្តផ្ទុកទឹកស្អាតដែលផ្ដល់សម្រាប់ពលរដ្ឋអាហ្វហ្គានីស្ថាននៅខេត្តមួយភាគខាងជើងអាហ្វហ្គានីស្ថាន។ (ធ្វីតទ័រ៖ UNICEF Afghanistan)

យ៉ាងហោចណាស់ សំឡេង​ផ្ទុះចំនួន២លើកដោយ​ស្នូរកាំភ្លើងត្រូវបានលាន់ឮនៅជិតមន្ទីរពេទ្យយោធា​មួយ (Sardar Mohammad Daud Khan military hospital) ក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះ។ នេះបើតាមការរាយការណ៍ឱ្យដឹងពីសាក្សីម្នាក់ដែលរស់នៅក្បែរទីតាំងកើតហេតុនោះ។

រូបថត​នានាដែល​បាន​ចែក​រំលែក​ដោយប្រជាពលរដ្ឋ​ ក៏បាន​បង្ហាញឱ្យឃើញ​ពី​ផ្សែង​ហុយចេញ​ពីតំបន់​ដែលលាន់ផ្ទុះ​ដោយ​ស្នូរកាំភ្លើងនោះផងដែរ។

ទោះជាយ៉ាងណា ទីភ្នាក់ងារសារ​ព័ត៌មាន Reuters មិនអាចធ្វើការទំនាក់ទំនងភ្លាមៗ ដើម្បីសុំ​ការ​អត្ថាធិប្បាយ​​​ពី​មន្ត្រី​តាលីបង់ទាក់ទង​នឹងករណីនេះនោះទេ ហើយក៏​មិនទាន់​មាន​ការ​អះអាង​ពីភាគីណាមួយ​ដែល​​ចេញមកទទួល​ខុស​ត្រូវលើការផ្ទុះស្នូរកាំភ្លើងនេះផងដែរ។

គួរបញ្ជាក់ថា ក្រុមរដ្ឋអ៊ីស្លាម (Islamic State) ដែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់មកលើវិហារ​អ៊ីស្លាម និង​គោលដៅផ្សេងទៀត គិតចាប់តាំងពីក្រុមតាលីបង់ដណ្ដើមកាន់កាប់ទីក្រុងកាប៊ុល​យក​មក​គ្រប់​គ្រង​ក្នុងខែសីហាកន្លងទៅ ក៏ធ្លាប់បានវាយប្រហារទៅលើមន្ទីរពេទ្យមួយកន្លែងក្នុងឆ្នាំ ២០១៧ ដែលបានបង្កឱ្យមនុស្សជាង៣០នាក់ស្លាប់បាត់បង់ជីវិតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ