ក្រសួងសុខាភិបាល រកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៧៣ នាក់ បន្ថែមទៀត និងអ្នកស្លាប់ដោយសារជំងឺនេះមានចំនួន ៦នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test កាលពីម្សិលមិញ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៣ នាក់ ក្នុងនោះ ករណីនាំចូលចំនួន ១០ នាក់ និងអ្នកព្យាបាលជាសះស្បើយចំនួន ៧៨នាក់។
ក្រៅពីរកឃើញអ្នកឆ្លងនិងជាសះស្បើយ ក្រសួងថា កាលពីម្សិលមិញក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ៦នាក់ ស្លាប់ដែរ ក្នុងនោះ ៤នាក់មិនបានចាក់វ៉ាក់សាំងកូវីដ-១៩។
បើតាមក្រសួងសុខាភិបាល ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១១៩ ០២១ នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន ១៩ ៦៨៣ នាក់ ខណៈអ្នកជំងឺព្យាបាលជាសះស្បើយសរុប ១១៥ ៣៦៧ និងអ្នកស្លាប់ ២ ៨២៤ នាក់៕









