អ្នកទោស​ចំនួន​៧នាក់​រត់​គេចខ្លួន​ពី​ពន្ធនាគារ​ខេត្តស្ទឹងត្រែង

ពន្ធនាគារខេត្តស្ទឹងត្រែង។ (មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង)

សមត្ថកិច្ច​​ខេត្តស្ទឹងត្រែង ឱ្យ​ដឹងថា មានអ្នកទោសចំនួន៧នាក់បាន​រត់គេចខ្លួន​ចេញពីពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង នៅម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បាន​ផ្សព្វផ្សាយនៅលើបណ្ដាញសង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន ដោយ​មានភ្ជាប់ជាមួយរូបថត​​ថា អ្នកទោស​ទាំង៧នាក់ដែលបានរត់គេចខ្លួន​ពីពន្ធនាគារខេត្ត​នោះ ភាគច្រើន​ជា​អ្នកជាប់ទោស​​រឿង​​ជួញ​ដូរគ្រឿងញៀន អ្នកជាប់រឿងជួញដូរឈើក្រញូង និងអ្នក​ជាប់​ទោស​ពាក់​ព័ន្ធ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយការប្រើទារុណកម្មនិងអំពើឃោរឃៅ។

ស្នងការខេត្តបានអំពាវនាវដល់​ប្រជាពលរដ្ឋដែលបានប្រទះឃើញអ្នកទោសទាំងនោះ សហការ​រាយការណ៍​ដល់សមត្ថកិច្ចផង​ដែរ ដើម្បី​ឱ្យសមត្ថកិច្ចជំនាញ​ធ្វើការឃាត់ខ្លួន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ