ព្រះមហាក្សត្រ​នឹង​យាង​ចូលរួម​មហា​សន្និបាត​របស់​អង្គការ​យូណេស្កូ នៅ​ប្រទេស​បារាំង

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ព្រះមហាក្សត្រ​ ព្រះ​ករុណា ព្រះ​បាទ​​​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នឹង​យាងចូលរួម​ក្នុងមហា​សន្និបាតលើកទី៤១ របស់​អង្គការ​យូណេស្កូ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ចាប់​ពីថ្ងៃទី​១០ ដល់ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៨ ខែវិច្ឆិកានេះ បាន​លើកឡើង​ថា ការយាងចូលរួម​មហាសន្និបាតរបស់អង្គការយូណេស្កូនេះ ធ្វើឡើង​តប​តាម​ការ​យាង​របស់​លោកស្រី​ អូដ្រេយ អាហ្សូឡេយ (Audrey Azoulay) អគ្គនាយិកានៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ)។

សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងវត្តមានរបស់ប្រមុខរដ្ឋនិងរដ្ឋាភិបាលជាច្រើនរូប ព្រះករុណា ព្រះ​បាទ​​​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នឹងថ្លែងព្រះរាជ​សុន្ទរកថានៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការនៃមហាសន្និបាតនេះ ដោយផ្ដោតលើសមិទ្ធផលសំខាន់ៗនៃអង្គការយូណេស្កូនៅក្នុងប្រទេសកម្ពុជា។

បើតាមក្រសួងការបរទេសកម្ពុជា ចាប់តាំងពីអង្គការយូណេស្កូបង្កើតឡើងនៅឆ្នាំ១៩៤៥ អង្គការនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការលើកតម្កើងវិស័យអប់រំ វិទ្យាសាស្រ្ត វប្បធម៌ និងការប្រាស្រ័យទាក់ទងគ្នានៅក្នុងពិភពលោក តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការពហុភាគី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ