កម្ពុជា​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩​ថ្មី​ជាង​៦០​នាក់ និង​មាន​អ្នក​ស្លាប់​៥នាក់

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​មន្ទីរសុខាភិបាល​បាន​យក​សំណាក​មកពី​រាជធានី​ភ្នំពេញ និង​ប្រទេស​ថៃ។​ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តរតនគិរី)

កម្ពុជា​បន្ត​​រកឃើញករណីឆ្លងជំងឺ​កូវីដ-១៩ថ្មី ចំនួនជាង៦០​នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈ​អ្នកជំងឺ៥នាក់​​ទៀតបាន​ស្លាប់​ដោយជំងឺនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់​ដោយជំងឺ​កូវីដ-១៩ កាល​ពីថ្ងៃម្សិល​មិញ ​មាន​ចំនួន៥នាក់​​ ក្នុងនោះមាន៣នាក់មិនបានចាក់វ៉ាក់សាំង និង​ករណីឆ្លងថ្មី​មានចំនួន៦៦នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន៨នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន៧១នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍​នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១៩ ៣៥៨​នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៥ ៧៣០នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ៨៥០នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ៧១៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ