សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ចាប់​បាន​អ្នកទោស​៥នាក់​មកវិញ ខណៈ​២នាក់​ទៀត​កំពុង​តាមចាប់

អ្នកទោសដែលបានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែអ ដែលសកម្មភាពរត់គេចនោះធ្វើឡើងកាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង)

សមត្ថកិច្ចចាប់បានអ្នកទោស៥នាក់មកវិញ ខណៈ២នាក់​ទៀតកំពុងតាមចាប់បន្ត ក្រោយពី​អ្នកទោស​ ទាំង៧នាក់នោះបាននាំគ្នារត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង។

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោក អូត ស៊ីវុត្ថា ប្រាប់ វីអូឌី​ ថាគិតត្រឹមម៉ោង៣រសៀល ថ្ងៃទី១២ ខែវិច្ឆិកានេះ សមត្ថកិច្ចចាប់បានអ្នកទោស៥នាក់មកវិញហើយ ខណៈ២នាក់ទៀតកំពុងតាមចាប់បន្ត។

ស្នងការរូបនេះបញ្ជាក់ថា អ្នកទោសដែលចាប់បានមកវិញនោះ​មាន​ឈ្មោះ ភិត ងិន ត្រូវ​ជាប់ពន្ធនាគារ​៤ឆ្នាំ ពី​បទ «ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន», ​ឈ្មោះ វ៉ាន់ ភូ ត្រូវជាប់​ពន្ធនាគារ២០ឆ្នាំ ពី​បទ «ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន», ឈ្មោះ ទូច វ៉ាត ត្រូវជាប់​ពន្ធនាគារ៣០ឆ្នាំ ​ពី​បទ ​«ជួញដូរ​គ្រឿងញៀន», ឈ្មោះ ចាក់លី ចឺតាលី ត្រូវជាប់ទោសមួយជីវិត រឿង«បទល្មើសជួញដូរគ្រឿងញៀន» និ​ង​ឈ្មោះ ហន វិមាន ត្រូវជាប់ទោស២៧ឆ្នាំ រឿង«លួចមានស្ថានទម្ងន់ទោស ដោយសារការប្រើទារុណកម្ម និងអំពើឃោរឃៅ»។

លោកបន្ថែមថា៖ «ឥលូវនេះ កំពុងតាមចាប់អា២នាក់ទៀត។ ឥលូវកំពុងប្រតិបត្តិនៅក្នុងព្រៃនៅឡើយទេ»

គួររម្លឹកថា កាលពីវេលាម៉ោងជាង៣ទៀបភ្លឺ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកទោស៧នាក់ដែលភាគច្រើនជាអ្នកទោសគ្រឿងញៀន បានវាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង ហើយនាំគ្នាលួចរត់គេចខ្លួនបាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ