អ្នកជំងឺ៦នាក់ទៀតបានស្លាប់ដោយជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងជិត៣ ០០០នាក់ ខណៈអ្នកឆ្លងថ្មីមានជាង៥០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជិត១២០ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន៦នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៥៥នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន ៦២នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១១៩ ៥៣៦នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន ១១ ៥៩២៤នាក់ និងអ្នកស្លាប់សរុប ២ ៨៦៧នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប ១៩ ៧៣៥នាក់៕









