មីយ៉ាន់ម៉ា​បន្ត​គ្មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ចិន-អាស៊ាន

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ថ្លែងសុន្ទរកថានៅក្នុងសន្និសីទ IX Moscow ស្ដីពីសន្តិសុខអន្តរជាតិ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ (Alexander Zemlianichenko/Pool via REUTERS)

យោងតាមប្រភពចំនួនពីរបានឱ្យដឹងថា មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា ​លោក Min Aung Hlaing មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានដែលធ្វើឡើងនៅថ្ងៃចន្ទនេះទេ។

ប្រភពដដែលបានបន្តថា មីយ៉ាន់ម៉ា​ត្រូវបានកំណត់ឱ្យចូលរួម​កិច្ចប្រជុំនេះដោយ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​ចិនជំនួសវិញ។

ទោះជាយ៉ាងណា កិច្ចប្រជុំកំពូលនេះត្រូវបានប្រព្រឹត្តទៅដោយមិនឃើញ​មានវត្តមានរបស់​​តំណាងមីយ៉ាន់ម៉ានោះទេ។

គួរបញ្ជាក់ថា អាស៊ានកាលពីពេលកន្លងទៅ ក៏បានសម្រេចដកវត្តមានមេដឹកនាំយោធាមីយ៉ាន់ម៉ាមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានផងដែរ ដោយលើកឡើងពីកង្វះ​វឌ្ឍនភាពនៅក្នុងផែនទីបង្ហាញផ្លូវ ដើម្បីស្ដារសន្តិភាពរបស់ប្រទេសមួយនេះ ដែលរបបយោធាបានយល់ព្រមជាមួយតំបន់កាល​ពីខែមេសាកន្លងទៅ។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបានដណ្ដើម​យកអំណាចមកគ្រប់គ្រង កាលពីថ្ងៃ​ទី​១ ខែកុម្ភៈ និង​បាន​ផ្តួល​រំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យ​មានជាបាតុកម្មកើតឡើង​ជាញឹកញាប់នៅក្នុងប្រទេស ក្នុងនោះ ជនស៊ីវិល​ជាង១ ០០០នាក់ក៏ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបកូដកម្មនិងបាតុកម្មនានាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ