កម្ពុជា​រកឃើញ​អ្នកឆ្លងថ្មី​ជាង​៣០នាក់ និង​មនុស្ស​៥នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩

ក្រុមគ្រូពេទ្យក្នុងឈុតការពារកូវីដ-១៩ កំពុងបំពេញការងារនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ (ហ្វេសប៊ុក៖ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត)

កម្ពុជា​បន្ត​​រកឃើញករណីឆ្លងជំងឺ​កូវីដ-១៩ថ្មី ចំនួនជាង៣០​នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈ​អ្នកជំងឺ៥នាក់​​ទៀតបាន​ស្លាប់​ដោយជំងឺនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់​ដោយជំងឺ​កូវីដ-១៩ កាល​ពីថ្ងៃម្សិល​មិញ ​មាន​ចំនួន៥នាក់​​ ក្នុងនោះមាន៣នាក់​​​មិនបានចាក់វ៉ាក់សាំង និង​ករណីឆ្លងថ្មី​មានចំនួន៣៤នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន៦នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន៣៧នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១៩ ៩៧៧​នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៦ ៣៥៧នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ៩១៤នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ៧៩៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ