លោក ជាម យៀប ជាប់ឆ្នោត​ជា​អនុ​ប្រធាន​ទី១​រដ្ឋសភា​ក្នុង​សំឡេង​ឯកច្ឆន្ទ

លោក ជាម យៀប ត្រូវបានតែងតាំងជាអនុប្រធានទី១នៃរដ្ឋសភា នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ National Assembly Of Cambodia)

រដ្ឋសភា នៅព្រឹកមិញនេះ បានបោះឆ្នោតជ្រើសតាំងលោក ជាម យៀប ជាអនុប្រធានទី១នៃរដ្ឋសភាជាផ្លូវការក្នុងសំឡេងឯកច្ឆន្ទ ១០៧លើ១០៧សំឡេង។

យោងតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានសម្រេច​បោះឆ្នោត​ជ្រើសតាំងលោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអនុប្រធានទី១នៃរដ្ឋសភា ជំនួសលោក ងួន ញ៉ិល ដែលទទួលមរណភាព កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ជាម យៀប បច្ចុប្បន្ន​មានអាយុ៧៥​ឆ្នាំ​​ ជា​តំណាង​រាស្ត្រខេត្ត​​ព្រៃវែង ​នៃគណ​បក្ស​ប្រជាជន​កម្ពុជា ​​តាំង​ពី​ឆ្នាំ​១៩៩៣ ​រហូត​ដល់​បច្ចុប្បន្ន​។

ក្រៅពីបោះឆ្នោតជ្រើសតាំងលោក ជាម យៀប ជា​អនុប្រធានទី១​នៃ​រដ្ឋ​សភា កិច្ច​ប្រជុំ​រដ្ឋសភា​ នៅថ្ងៃនេះក៏បាន​បោះឆ្នោត​ជ្រើសតាំងលោក ឈាង វុន ជាសមាជិកគណៈកម្មការសេដ្ឋ​កិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា, លោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការ​កិច្ចការ​បរទេស​ សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និង​ការ​សម្រេច​ផ្ដល់​សុពល​ភាព លោក អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់​ធំ ជំនួស​សពលោក ងួន ញ៉ិល ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ