រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ចេញ​ទៅ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​ប្រទេស​ចិន​

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ទស្សនកិច្ច​រយៈពេល​​៣​ថ្ងៃ​នៅ​ប្រទេស​ចិន។ (រូប៖​ ហ្វេសប៊ុក ប្រាក់ សុខុន នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​កាលពី​ព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២១)

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ដឹកនាំ​គណៈប្រតិភូ​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅទីក្រុង​ហាងចូវ ប្រទេសចិន កាលពី​ថ្ងៃម្សិលមិញ តាមការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ការបរទេសចិន​លោក វ៉ាង យី។

ដំណើរ​ទស្សនកិច្ចនេះ​មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី៣ ដល់​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ។

យោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា នៅក្នុង​ដំណើរ​ទស្សនកិច្ចនេះ លោក ប្រាក់ សុខុន នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេសចិន លោក វ៉ាង យី ដោយផ្ដោតសំខាន់​ទៅលើ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​នៅលើ​វិស័យ​ផ្សេងៗ រួមមាន ការស្តារ​ឡើងវិញ​ក្រោយពី​វិបត្តិនៃ​ជំងឺកូវីដ-១៩ ចំពោះ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល កសិកម្ម និងការពារជាតិ។ ក្រៅពីនេះ ភាគី​ទាំងពីរ​ក៏​នឹងពិភាក្សា​គ្នា​ផងដែរ អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ចំណាប់​អារម្មណ៍​និង​ក្តីបារម្ភរួម។

ក្រសួង​ការបរទេស​កម្ពុជា​រំពឹងថា ដំណើរ​ទស្សនកិច្ចនេះ​ក៏នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ទំនាក់ទំនង​មិត្តភាព​ជាប្រពៃណី សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ​ជាក់លាក់ ព្រមទាំង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ពហុភាគី​សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រជាជន​នៃប្រទេស​ទាំងពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ