ពន្ធនាគារ​ខេត្តស្ទឹងត្រែង បដិសេធ​ព័ត៌មាន​ដែលថា​មាន​ករណី​ផ្ទុះ​ជំងឺ​កូវីដ-១៩​ក្នុង​ពន្ធនាគារ​នេះ

ពន្ធនាគារខេត្តស្ទឹងត្រែង។ (មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង)

ពន្ធនាគារខេត្តស្ទឹងត្រែង បានចេញលិខិតបដិសេធមួយ ក្រោយមានការផ្សព្វផ្សាយ​​​ថាមានករណីផ្ទុះជំងឺកូវីដ-១៩លើពិរុទ្ធជន​នៅក្នុងពន្ធនាគារខេត្តនេះ​ រួ​មទាំ​ងមន្រ្តីអនុរក្សពន្ធនាគារ ប្រមាណជាង​៣០០​នាក់។

តាមរយៈលិខិតបដិសេធនេះ ពន្ធនាគារខេត្តស្ទឹងត្រែង បានអះអាងថា ការចុះផ្សាយរបស់បណ្ដាញព័ត៌មានមួយចំនួនមិនអាចយកជាផ្លូវការនៅឡើយទេ ដោយសារមិនទាន់មានតួរលេខដែលចេញពីការធ្វើតេស្តម៉ាស៊ីនធំ (PCR)។ លិខិតនេះបានចាត់ទុក​ការផ្សព្វ​ផ្សាយ​ព័ត៌​មានទាំ​ងនោះ​ ថាមាន​ចេតនាធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារខេត្ត។

ប្រភពដដែលលើកឡើងថា៖ «ពន្ធនាគារសូមអះអាងថា រាល់ខ្លឹមសារខាងលើនេះ គ្មានមូលដ្ឋានពីតួលេខនិងទិន្នន័យច្បាស់លាស់ ដោយការធ្វើតេស្ដ [Rapid Test] មិនទាន់យកជាផ្លូវការនៅឡើយទេ លុះត្រាធ្វើតេស្តឆ្លងកាត់ម៉ាស៊ីនធំហៅថា PCR»

ប្រភពដដែលបានគូសបញ្ជាក់ថា មន្រ្តីពន្ធនាគារទាំងអស់បានចាក់វ៉ាក់សាំងចំនួន៣ដូស និង​ជនជាប់ចោទបានចាក់វ៉ាក់សាំងប្រភេទ Johnson &Johnson។

គួររម្លឹកផងដែរថា ការបែកធ្លាយព័ត៌មានផ្ទុះកូវីដ-១៩លើពិរុទ្ធជននៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង រួមទាំងមន្រ្តីអនុរក្សពន្ធនាគារ​ប្រមាណជាង៣០០នាក់​​នេះ បាន​កើត​ឡើង​​បន្ទាប់ពីអ្នកទោសក្នុងពន្ធនាគារ​​មាន​អាការសង្ស័យឆ្លងជំងឺកូវីដ-១៩ ស្របពេលដែលក្រុមគ្រូពេទ្យ​បានចុះទៅពិនិត្យដល់ពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ