អ្នកជំងឺ៣នាក់ទៀតបានស្លាប់ដោយវីរុសកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងជិត៣ ០០០នាក់ ខណៈអ្នកឆ្លងថ្មីមានចំនួន១២នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង១២០ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន ៣នាក់បន្ថែមទៀត ក្នុងនោះអ្នកជំងឺមិនបានចាក់វ៉ាក់សាំងចំនួន២នាក់ និងករណីឆ្លងថ្មីមានចំនួន ១២នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន ១៣នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២០ ៣៥៥នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន ១១៦ ៧០៨នាក់ និងអ្នកស្លាប់សរុប ២ ៩៨៥នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប ១៩ ៨៥២នាក់៕









