លោក ឌុយទែរតេ សម្រេច​ដក​បេក្ខភាព​ប្រកួត​ប្រជែង​អាសនៈ​ក្នុង​ព្រឹទ្ធសភា​ហ្វីលីពីន

ប្រធានាធិបតីហ្វីលីពីន Rodrigo Roa Duterte ថ្លែងនៅក្នុងកម្មវិធីមួយកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Rody Duterte)

អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោតហ្វីលីពីន បានឱ្យដឹងថា ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ​ឌុយ​ទែរតេ (Rodrigo Duterte) នៅថ្ងៃអង្គារនេះ បានសម្រេចដកបេក្ខភាពរបស់ខ្លួន សម្រាប់ការ​ប្រកួត​ប្រជែង​​ធ្វើ​ជាសមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ឆ្នាំ​ក្រោយ​។ នេះបើតាមការផ្សព្វផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

អាណត្តិរបស់ប្រធានាធិបតីរូបនេះនឹងត្រូវបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ​២០២២ខាងមុខ ខណៈដែលរូបលោកក៏ត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញក្នុងការទទួលបានតំណែងជាប្រធានាធិបតីមួយអាណត្តិទៀតផងដែរ។

ទាក់ទិននឹងករណីនេះ លោក រ៉ូឌ្រីហ្គោ ​ឌុយទែរតេ កាលពីពេលកន្លងទៅ ធ្លាប់បានប្រកាសថានឹងចូលរួម​ប្រកួតប្រជែងដណ្ដើមយកអាសនៈក្នុងព្រឹទ្ធសភារបស់ប្រទេសនេះ នៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។

ទោះជាយ៉ាងណា ការសម្រេចនេះត្រូវបានផ្លាស់ប្ដូរវិញនៅក្នុងថ្ងៃនេះ ខណៈដែលមិនទាន់ឃើញមាន​ការបញ្ជាក់ផ្លូវការណាមួយទាក់ទងនឹងការសម្រេចចិត្តដកបេក្ខភាពរបស់លោកនេះទេ។

គួរបញ្ជាក់ថា ប្រជាជនហ្វីលីពីនជាង៦០លាននាក់នឹងចូលរួមការ​បោះ​ឆ្នោត​នៅ​ខែឧសភា ឆ្នាំ​ក្រោយ​ សម្រាប់ជ្រើសរើសតំណែងប្រធានាធិបតីថ្មី អនុប្រធានាធិបតី ក៏ដូចជាសមាជិកព្រឹទ្ធសភា និងមន្រ្តីរដ្ឋាភិបាលក្នុងតំបន់ជាង១៨ ០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ