មនុស្ស ៣នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ-១៩ និងឆ្លងថ្មីជិត ១០នាក់

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

កម្ពុជា​ បន្ត​​រកឃើញករណីឆ្លងជំងឺ​កូវីដ-១៩ថ្មី ចំនួនជិត ១០​នាក់ បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈ​អ្នកជំងឺ ៣នាក់​​ទៀត បាន​ស្លាប់​ដោយជំងឺនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោម​​អ្នកជំងឺដែល​ស្លាប់​ដោយ​សារជំងឺ​កូវីដ-១៩ ទាំង ៣នាក់ កាល​ពីថ្ងៃម្សិល​មិញ​នោះ មានម្នាក់​​​​មិនបានចាក់វ៉ាក់សាំង និង​ករណីឆ្លងថ្មី​មានចំនួន ៧នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសម្នាក់។

សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន ១៣នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន ១២០ ៣៩០៧នាក់ ក្នុង​នោះ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន ១១៦ ៧៥៩នាក់ និងអ្នកស្លាប់កើនដល់​ចំនួន​ ២ ៩៩៨នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន ១៩​ ៨៥៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ