កម្ពុជាបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជិត១០នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈអ្នកជំងឺ៣នាក់ទៀតបានស្លាប់ដោយជំងឺនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ជាង៣ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ទាំង៣នាក់ កាលពីថ្ងៃម្សិលមិញនោះ មាន២នាក់មិនបានចាក់វ៉ាក់សាំង និងករណីឆ្លងថ្មីមានចំនួន៨នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន១២នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២០ ៤០៥នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១៦ ៧៧១នាក់ អ្នកស្លាប់កើនដល់ចំនួន៣ ០០១នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩ ៨៥៤នាក់៕