អ្នកជំងឺ២នាក់ទៀតបានស្លាប់ដោយវីរុសកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងជាង៣ ០០០នាក់ ខណៈអ្នកឆ្លងថ្មីមានចំនួន៦នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង១២០ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន ២នាក់បន្ថែមទៀត ក្នុងនោះអ្នកជំងឺមិនបានចាក់វ៉ាក់សាំងចំនួន១នាក់ និងករណីឆ្លងថ្មីមានចំនួន ៦នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន ១០នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២០ ៤១៦នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន ១១៦ ៧៩២នាក់ និងអ្នកស្លាប់សរុប ៣ ០០៥នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប ១៩ ៨៥៧នាក់៕