តុលាការ​សម្រេច​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​និង​​គូ​កន​ពាក់ព័ន្ធ​ប្លន់​ផ្ទះ​អ្នក​លក់​ឡេ​អន​ឡាន​នៅ​ភ្នំពេញ

ប្រធានគណបក្សខ្មែរក្រោក លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង កំពុងអង្គុយនៅក្នុងការិយាល័យរបស់លោក កាលពីថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២១។(ហ្វេសប៊ុក William Guang)

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនប្រធានគណបក្សខ្មែរក្រោក និងគូកនចំនួន៣នាក់ ពាក់ព័ន្ធករណីប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញម្នាក់កាលពីចុងសប្តាហ៍មុន ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទចំនួន៤នាក់ រួមមាន ឈ្មោះ សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ​ ហៅ វិល្លាម គ័ង ប្រធានគណបក្សខ្មែរក្រោក  អ្នកស្រី សុវណ្ណ ស្រីសុរិយោព័ណ ដែលត្រូវជាប្រពន្ធ វីល្លាមគ័ង ,ឈ្មោះ សុវណ្ណ រ៉ានុត និងឈ្មោះ អោ រ៉ាម៉ន អ្នកបើករថយន្ត។ នេះបើយោងតាមគេហទំព័រ​សារព័ត៌មានដើមអំពិលដែលចុះផ្សាយកាលពីម្សិលមិញ។

ប្រភពដដែលបន្តថា ជនត្រូវចោទទាំង៤នាក់នេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសរពាក់ព័ន្ធនឹងសំណុំរឿងប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញមួយរូប ឈ្មោះ អ៊ាន សៀវម៉ី មានស្រុកកំណើត នៅខេត្តព្រះត្រពាំង កម្ពុជាក្រោម មានអាស័យដ្ឋាន ស្នាក់នៅបុរី ប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មនុស្ស​ទាំង៤នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ខែធ្នូ ដោយពួកគេជាប់ចោទពីបទលួចមានស្ថានទម្ងន់ទោស, បទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស, បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ ដែលមានចែងក្នុងមាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ