កម្ពុជាបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង» ចំនួន១០នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈអ្នកជំងឺម្នាក់ទៀតបានស្លាប់ដោយជំងឺកូវីដ-១៩។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១០នាក់ទៀត ដែលសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកស្លាប់មានម្នាក់ និងអ្នកជាសះស្បើយមានចំនួន១១នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២០ ៥២៦នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១៦ ៩៦៣នាក់ អ្នកស្លាប់កើនដល់ចំនួន៣ ០១៥នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩ ៩៤២នាក់៕