ក្រសួងសុខាភិបាល ឱ្យដឹងថា កម្ពុជាបានរកឃើញវីរុសជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទអូមីក្រុងជិត៣០ករណីបន្ថែមទៀត ដែលជាករណីនាំចូលពីក្រៅប្រទេស ខណៈចំនួនអ្នកស្លាប់ មិនមាននោះទេ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមលទ្ធផលបញ្ជាក់ដោយម៉ាស៊ីនធ្វើតេស្តរកវីរុសកូវីដ-១៩ PCR test កាលពីម្សិលមិញនេះ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីប្រភេទអូមីក្រុងចំនួន ២៧ នាក់ ដែលជាករណីនាំចូលពីក្រៅប្រទេស។
ក្រៅពីរកឃើញរកឃើញអ្នកឆ្លង ក្រសួងថា កាលពីម្សិលមិញ ក៏មានអ្នកជំងឺចំនួន ១២ នាក់ បានជាសះស្បើយ ខណៈករណីស្លាប់ថ្មី គឺមិនមាននោះទេ។
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ១២០ ៥៩១នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន ២០០០៧ នាក់ ខណៈអ្នកជំងឺជាសះស្បើយសរុបចំនួន ១១៧ ០០៣នាក់ និងករណីស្លាប់ ចំនួន ៣ ០១៥ នាក់៕












