កម្ពុជា​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩​បំប្លែងថ្មី «អូមីក្រុង» ក្នុង​សហគមន៍​៦​ករណី​ថែម​ទៀត

មន្ត្រីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗនៃខេត្តបន្ទាយមានជ័យ ចុះពិនិត្យនិងយកសំណាកដល់បងប្អូនប្រជាពលរដ្ឋនិងកម្មកររោងចក្រ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ)

ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លង​ជំងឺកូវីដ-១៩បំប្លែងខ្លួន​ថ្មីប្រភេទ «អូមីក្រុង» ចំនួន១០ករណី​បន្ថែមទៀត ក្នុងនោះមានករណីឆ្លងក្នុងសហគមន៍មានចំនួន៦ករណី។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០នាក់ថ្មីដែលរកឃើញកាលពីម្សិលមិញ គឺជាប្រភេទបំប្លែងខ្លួនថ្មី «អូមីក្រុង» ទាំងអស់ ​ហើយ​​ករណីនាំចូលពីក្រៅប្រទេសមាន៤ករណី និង៦ករណីឆ្លងនៅក្នុងសហគមន៍ ដែលចំនួននេះធ្វើឱ្យចំនួនអ្នកឆ្លងក្នុងសហគមន៍កើនឡើងដល់៣៤នាក់ហើយ។

សេចក្ដីប្រកាសដដែលឱ្យដឹងដែរថា នៅថ្ងៃនេះមានអ្នកជាសះស្បើយ​​ចំនួន១៥នាក់ ខណៈករណីស្លាប់មិនមាននោះទេ​។

គិតត្រឹមថ្ងៃ​សុក្រ​នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២០ ៧២៨នាក់ ក្នុង​នោះ អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៧ ០៧២នាក់ អ្នកស្លាប់​​ចំនួន​៣ ០១៥ នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុបចំនួន២០ ១១០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ