កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩​បំប្លែង​ថ្មី «អូមីក្រុង» ជាង​៤០​នាក់​​ក្នុង​​នោះ​​ឆ្លង​​ក្នុង​​សហគមន៍​​១៦​​នាក់​

មន្ត្រីរាជការក្រោមឱវាទក្រសួងយុត្តិធម៌ធ្វើតេស្តរកជំងឺកូវីដ-១៩ ក្រោយវិលត្រលប់មកពីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌវិញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ (រូបភាព៖ ក្រសួងយុត្តិធម៌)

ក្រសួង​សុខាភិបាល​ឱ្យដឹង​ថា កម្ពុជា​បាន​រក​ឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ «អូមីក្រុង» ជាង ៤០ នាក់ ក្នុង​នោះ ករណី​ឆ្លង​សហគមន៍​ចំនួន ១៦នាក់។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បាន​ឱ្យ​ដឹងថា អ្នក​ឆ្លង​ជំងឺកូវីដ-១៩ ប្រភេទ​អូមីក្រុង​ចំនួន៤៥ នាក់ កាលពី​ម្សិលមិញ ក្នុង​នោះ ករណី​នាំចូល ២៩ នាក់ និង​ឆ្លង​ក្នុង​សហគមន៍ ១៦ នាក់។

ក្រៅពីរក​ឃើញ​អ្នក​ឆ្លង​ថ្មី ក្រសួង​ថា ក៏មាន​អ្នក​ជំងឺ​ចំនួន​១៧​នាក់​បាន​ជាសះ​ស្បើយ​ ខណៈអ្នកស្លាប់​ដោយ​សារ ជំងឺ​នេះ មិន​មាន​ឡើយ។

បើតាម​ក្រសួង​សុខាភិបាល​គិតត្រឹម​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះ  កម្ពុជា​រក​ឃើញ​អ្នក​ឆ្លងជំងឺ​កូវីដ-១៩ សរុប ១២០ ៧៧៣ នាក់ ក្នុងនោះ ករណី​នាំចូល ២០ ១៣៩ នាក់ ខណៈស្លាប់ចំនួន ៣ ០១៥ នាក់ និង​អ្នកជំងឺ​ជាសះស្បើយ​សរុប ១១៧ ០៨៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ