កូវីដ-១៩​ប្រភេទ​«អូមីក្រុង»​ឆ្លង​ចូល​សហគមន៍​កើន​ឡើង​ជិត​២០០​ករណី

ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត រួមនឹងមន្ត្រីមូលដ្ឋាន បានរៀបចំចាត់ចែងឱ្យមានការបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណវត្តនួនមណីរាម ហៅវត្តថាន់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។ (ពក ពន្លឺ)

ក្រសួងសុខាភិបាលបានប្រកាសរកឃើញ​​ជំងឺកូវីដ-១៩ ​ប្រភេទបំប្លែងខ្លួន​ថ្មី«អូមីក្រុង»បានឆ្លងចូលក្នុងសហគមន៍សរុបមានចំនួនជិត ២០០ករណីហើយ ប៉ុន្តែមិនមានករណីអ្នកជំងឺប្រភេទនេះណាម្នាក់ត្រូវបានរាយការណ៍ថាស្លាប់នោះឡើយ។ ​

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ​អ្នក​ជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួន «អូមីក្រុង»ដែលរកឃើញឆ្លងថ្មីកាលពីម្សិលមិញមានចំនួន ​២៦​នាក់។ អ្នកជំងឺទាំងនោះ ​មាន​​ករណីនាំចូលពីក្រៅប្រទេស​ ៥ករណី និង២១ករណីទៀត ជាការរកឃើញឆ្លង​ក្នុងសហគមន៍។ ដោយឡែក ករណីស្លាប់ថ្មីគ្មានឡើយ ប៉ុន្តែមានអ្នកជាសះស្បើយថ្មី​​ចំនួន ១៨នាក់​​។

ក្រសួងបញ្ជាក់ថា មកទល់ព្រឹកថ្ងៃអាទិត្យនេះ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ ​ប្រភេទបំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍មានចំនួនសរុប ១៨៩ករណី​។

គិតត្រឹមព្រឹកថ្ងៃដដែលនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២១ ០២៦នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៧ ២១៣នាក់ អ្នកស្លាប់​​ចំនួន​៣ ០១៥នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន ២០ ២៥៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ