កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩អូមីក្រុងជិត ៤០នាក់បន្ថែមទៀត

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

កម្ពុជា​ បន្ត​​រកឃើញករណីឆ្លងជំងឺ​កូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង​» ជិត​ ៤០​នាក់ បន្ថែម​ទៀត (យោង​តាម​លទ្ធ​ផល​បញ្ជាក់​ដោយ PCR test) ខណៈ​មិនមានអ្នកស្លាប់ដោយសារជំងឺនេះទេនៅថ្ងៃម្សិលមិញ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានរក​ឃើញ​ករណីឆ្លង​ជំងឺកូវីដ-១៩ថ្មីចំនួន ៣៨នាក់​ទៀត ដែលសុទ្ធតែជាប្រភេទ​អូមីក្រុងទាំងអស់ ក្នុងនោះមានករណី​នាំចូល​​ពី​ក្រៅប្រទេស​ចំនួន ៩នាក់ និង​ឆ្លងក្នុងសហគមន៍ ២៩នាក់។ ចំណែក ​អ្នកជាសះស្បើយ​ថ្មីវិញ ក្រសួងថា មានចំនួន ១៧នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ​សុក្រ​​នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន ១២១ ១៨៨នាក់ ក្នុង​នោះ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន ១១៧ ៣០៣នាក់ និងអ្នកស្លាប់​ចំនួន​ ៣ ០១៥នាក់ រួមទាំង​​ករណីនាំចូលពីក្រៅប្រទេសចំនួន ២០​ ៣០៧នាក់។ ចំណែក ករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួងថា គិត​មកដល់​ពេលនេះមានចំនួនសរុប ២៩៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ