កម្ពុជា​បញ្ជូន​កងទ័ព​មួកខៀវ​ជិត​២០០​នាក់​ទៅ​បំពេញ​បេសកកម្ម​នៅ​លីបង់

កម្លាំងវិស្វកម្មពហុជំនាញ​ មានអមដោយកងបោសសម្អាតមីន​​នៃទ័ពមួកខៀវកម្ពុជា ចំនួន១៨៤នាក់ ក្នុងនោះមានកម្លាំងនារី២៩នាក់ ត្រៀមបញ្ជូនទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ​ នៅសាធារណរដ្ឋលីបង់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ព័ត៌មានកងកម្លាំងរក្សាសន្តិភាព)

កម្ពុជាបានបន្តបញ្ជូនកងទ័ពមួកខៀវប្ដូរវេនកងវិស្វកម្មពហុជំនាញលេខ៨២៩ ចំនួន១៨៤នាក់ ទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ ក្នុងនោះមានស្ត្រីចំនួន២៩នាក់។

ពួកគេបានចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ច្រកVIP នៅព្រឹកមិញនេះ ដើម្បីជំនួសកងទី១១ដែលនឹងត្រូវធ្វើមាតុភូមិនិវត្តន៍។

គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង៧ពាន់នាក់ទៅបំពេញបេសកកម្មមនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្ដាល សាយប្រឺស និងយ៉េមែន ជាដើម។ បច្ចុប្បន្ន កម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ