គ្រោះអគ្គិភ័យ​ក្នុង​អំឡុង​បុណ្យចូលឆ្នាំចិន​ឆ្នាំនេះ​កើតឡើង​១១លើក ថយ​ចុះ​ជាង​ឆ្នាំ​មុន

ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២១និង៤០​នាទីយប់​ មានករណីអគ្គិភ័យ​បានកើត​ឡើង​ស្ថិតនៅចំណុចខាងលិចផ្សារស្ពឺ ភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ (ហ្វេសប៊ុក៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ)

គ្រោះអគ្គិភ័យក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ក្នុងរយៈពេល​៤ថ្ងៃមកនេះ បាន​​កើត​ឡើងចំនួន១១លើក ដែលចំនួននេះមានការថយចុះ៣ករណី បើធៀបនឹងអំឡុងពេល​​ដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយកាណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នង​ការ​ដ្ឋាន​នគរ​បាលជាតិ ដែលផ្សព្វផ្សាយនៅថ្ងៃសុក្រនេះ ឱ្យដឹងថា គ្រោះអគ្គិភ័យទូទាំងប្រទេស​ក្នុងឱកាស​​បុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ បានកើតឡើង១១លើក ថយចុះ៣ករណីបើធៀបនឹងឆ្នាំមុន។

របាយការណ៍ដដែលបន្តថា គ្រោះអគ្គិភ័យទាំងនោះបាន​​បណ្ដាលឱ្យខូចខាតផ្ទះ​៨ខ្នង បន្ទប់១ តូបលក់ដូរ១៧តូប រថយន្ត១គ្រឿង ហើយ​​មូលហេតុបង្កឡើងដោយសារ​​ឆ្លង​ចរន្ត​អគ្គិសនី ភ្លើង​ចង្ក្រាន ផ្ទុះកំប៉ុងហ្គាស ភ្លើងព្រៃរាលឆេះ និងក្ដាប់មិនបានមូលហេតុ។

ទោះយ៉ាងណា​ របាយការណ៍នេះបញ្ជាក់ថា មិនមានអ្នកស្លាប់នៅក្នុងគ្រោះអគ្គិភ័យទាំងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ