កម្ពុជា​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ អូមីក្រុង ៣០០​នាក់ បន្ថែម​ទៀត​

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

ក្រសួង​សុខាភិបាល​ឱ្យដឹង​ថា ក្រសួង​បាន​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩ ប្រភេទ​បំប្លែងថ្មី «អូមីក្រុង​» ​ចំនួន៣០០​នាក់​បន្ថែម​ទៀត ខណៈ​មិនមាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺនេះទេ​នៅ​ថ្ងៃសៅរ៍នេះ។

សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បាន​ឱ្យ​ដឹងថា យោង​តាម​លទ្ធ​ផល​បញ្ជាក់​ដោយ PCR test កាលពី​ម្សិលមិញ ក្រសួង​បាន​រក​ឃើញ​ករណីឆ្លង​ជំងឺកូវីដ-១៩ «អូមីក្រុង» ចំនួន ៣០០ នាក់​ទៀត ក្នុងនោះ​មាន​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន​៥ នាក់ និង​ករណី​ឆ្លង​ចូល​សហគមន៍​២៩៥ នាក់។

ក្រៅពីរក​ឃើញ​អ្នក​ឆ្លង ក្រសួង​ថា កាល​ពី​ម្សិលមិញ ក៏​មាន​អ្នក​ជា​សះស្បើយ​១៣៥ នាក់ ចំណែក​ករណី​ស្លាប់ គឺ​មិន​មាន​ឡើយ​ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​មក​នេះ។

គិតត្រឹមថ្ងៃ​ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុប១២៣  ០៤២ នាក់ ក្នុងនោះ ករណីនាំចូល២០ ៤៧៥ នាក់ ខណៈអ្នកជាសះស្បើយ១១៨ ៦៦០ នាក់ និងករណីស្លាប់៣ ០១៥ នាក់។

ចំណែក ករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួង​បញ្ជាក់ថា គិត​មកដល់​ពេលនេះបានកើនដល់១ ៩៨៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ