គេហទំព័រ​ល្បែង​ឆ្នោត​ខុសច្បាប់​ចំនួន​១៥​ទៀត​ត្រូវ​បាន​បិទ​ខ្ទប់

បុរសម្នាក់បើកគេហទំព័រល្បែងអនឡាញ Minhngoc.com ។ (ហង់ សុខហុង)

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានចាត់វិធានការបិទខ្ទប់ឈ្មោះដែន​ (Domain) ចំនួន១៥ ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់នៅកម្ពុជា និងឈ្មោះដែន (Domain) ដែលក្លែងក្លាយសម្រាប់ការស្នើសុំទិដ្ឋាការទៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។

សេចក្ដីប្រកាសព័ត៌មានរបស់និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) នៅថ្ងៃពុធនេះ បានឱ្យដឹងថា ខ្លួននឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់ឈ្មោះដែន (Domain) ដែលធ្វើប្រតិបត្តិការ និងផ្ដល់សេវាល្បែងស៊ីសងអនឡាញនិងល្បែងឆ្នោតខុសច្បាប់ និងផ្ទុយពីសារាចរណែនាំរបស់រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ក៏បានបិទខ្ទប់ឈ្មោះដែន (Domain) ដែលដំណើរការល្បែងឆ្នោតខុសច្បាប់ចំនួន២៥ផងដែរ។

កាលពីពេលថ្មីៗនេះ គេហទំព័រល្បែងអនឡាញខុសច្បាប់ចំនួនជាង២០០ (២០២) ដែលប្រតិបត្តិការផ្ដល់សេវាល្បែងអនឡាញនិងល្បែងឆ្នោតខុសច្បាប់នៅកម្ពុជាក៏ត្រូវបានបិទខ្ទប់ផងដែរ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ