កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ប្រភេទ​ «អូមីក្រុង» ជាង​៥០០​នាក់​បន្ថែម​ទៀត

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

ក្រសួង​សុខាភិបាល​ប្រកាស​រកឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ ប្រភេទ «អូមីក្រុង» ៥៥២ នាក់​បន្ថែមទៀត ក្នុង​នោះ​ករណី​ឆ្លងចូល​សហគមន៍ ៥៣៩ នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោង​តាម​លទ្ធ​ផល​បញ្ជាក់​ដោយ PCR test  កាលពីម្សិលមិញ  ក្រសួងបានរក​ឃើញ​ករណីឆ្លង​ជំងឺកូវីដ-១៩ប្រភេទ អូមីក្រុង ចំនួន៥៥២នាក់ ក្នុងនោះ ករណីឆ្លងចូលសហគមន៍៥៣៩នាក់ និងករណីនាំចូលចំនួន១៣នាក់។  ចំណែក​អ្នកជាសះស្បើយ​ថ្មីចំនួន ២៨៥ នាក់ ខណៈអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នោះ មិនមានទេ។

គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១២៥ ៧៥៣នាក់ ក្នុងនោះ ករណីនាំចូលសរុប ២០ ៥៦៦ នាក់ ខណៈអ្នកជាសះស្បើយសរុប១២០ ១៦៥នាក់ និងអ្នកស្លាប់សរុប៣ ០១៥នាក់។

ចំណែក ករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួង​ថា គិត​មកដល់​ថ្ងៃទី១៩ ខែកុម្ភៈនេះ  បានកើនដល់៤ ៦០៣ នាក់ហើយ។ ការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ អូមីក្រុងនេះ បានជម្រុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាជា​ថ្មីទៀត​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ​ទៅអាជ្ញាធរនិង​ក្រសួង​ពាក់ព័ន្ធឱ្យ​បង្កើន​ប្រសិទ្ធភាព​ទប់​ស្កាត់​ហានិភ័យ​ប្រព័ន្ធ​សុខាភិបាល ក្រោយ​ពី​រក​ឃើញ​ថា មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ «អូមីក្រុង» កំពុង​ឆ្លង​លឿន​ក្នុងសហគមន៍នាប៉ុន្មានសប្ដាហ៍​ជាប់គ្នាមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ